អំពីក្រុមហ៊ុន

ក្រុមហ៊ុន សំបូរ ម៉ាញនីង

ក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយឧកញ៉ា តាំង គួងហាវ អគ្គនាយកក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក ដែលមានភាពជឿជាក់​ និង​គាំទ្រដោយអ្នកវិនិយោគទុនបរទេស ហើយក្រុមហ៊ុនក៏ទទួលបានវិញ្ញាបនបត្រ​ប្រកបអាជីវកម្ម ពីក្រសួងពាណិជ្ជកម្ម ចុះបញ្ជីលេខ ០០០៥២៧៦៩ និងអាជ្ញាបណ្ណធ្វើអាជីវកម្មអារថ្ម ពី ក្រសួងរ៉ែ និងថាមពល ព្រមទាំងទទួលស្គាល់ពី ក្រសួង បរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា។
អាជីវកម្មអារថ្មមានទីតាំងស្ថិតនៅភាគឦសានក្នុងខេត្តក្រចេះ នៃប្រទេសកម្ពុជា គ្របដណ្តប់លើផ្ទៃដីទំហំ ៤៣០ ហិកតា គឺជាអណ្តូងរ៉ែថ្មក្រានីតមួយដែលមានទំហំធំបំផុតក្នុងវិស័យអាជីវកម្មថ្មអារ នៃប្រទេសកម្ពុជា នាពេលបច្ចុបន្បន្ននេះ។
ក្នុងដំណើរការនៃខ្សែចង្វាក់ផលិតកម្ម គឺចាប់ពីការអារថ្មនៅរណ្តៅ រហូតដល់ផលិតផលសម្រេច ក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍ទំនើបៗ និងមានការតាមដានយ៉ាងយកចិត្តទុកដាក់ដោយក្រុមអ្នកបច្ចេកទេសជំនាញ ក្នុងការផលិតថ្មក្រានីតធម្មជាតិ យ៉ាងសម្រិតសម្រាង ប្រកបដោយគុណភាពខ្ពស់។ ក្រុមហ៊ុន សំបូរ ម៉ាញនីង​ (ខេមបូឌា) ឯ.ក មានរោងចក្រកែច្នៃថ្មដែលមានស្តង់ដារ សាងសង់លើផ្ទៃដីទំហំ ១៣០ ហិកតា មានទីតាំងស្ថិតនៅក្បែររណ្តៅអារថ្មរបស់ក្រុមហ៊ុន ដើម្បីផ្តល់នូវភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ដល់ខ្សែចង្វាក់ផលិតកម្មទាំងមូល។

ចក្ខុវិស័យ

ក្រុមហ៊ុនមានបំណងក្លាយជាអ្នកផ្តត់ផ្គង់ដ៏ឈានមុខគេលើផលិតផលថ្មក្រានីតធម្មជាតិ ដែលមានភាពធន់ និងគុណភាពខ្ពស់ នៅលើទីផ្សារអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ និងមានការជឿជាក់លើគុណភាពពីសំណាក់អតិថិជន និងដៃគូអាជីវកម្ម។

បេសកកម្ម

ក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក.ខិតខំ និងប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ផលិតផលថ្មក្រានីតធម្មជាតិរបស់ប្រទេសកម្ពុជាដែលមានគុណភាពខ្ពស់តាមតម្រូវការរបស់អតិថិជន ក្នុងនោះរួមទាំងផលិតផលថ្មក្រានីតធម្មជាតិប្រភេទដុំ និងសន្លឹក។

ក្រុមហ៊ុនជួយសម្របសម្រួលបន្ថែមទៅលើដំណើរការនៃការនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ប្រទេសផ្សេងៗទូទាំងពិភពលោក ក្នុងនោះរួមមានអាជ្ញាបណ្ណស្របច្បាប់សំរាប់នាំចេញ បែបបទគយ វិញ្ញាបនបត្របញ្ជាក់ប្រភពដើម និងការដឹកជញ្ចូន។ល។ ដែលធ្វើឱ្យការនាំចេញប្រកបដោយភាពងាយស្រួល ចំនេញពេលវេលា និងថវិការសំរាប់អតិថិជន។ ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាពការងារ ការបំពេញចិត្តជូនអតិថិជន ព្រមទាំងជំរុញយើងអោយរក្សាបាននូវតម្លៃយូរអង្វែងសម្រាប់អតិថិជន ក៏ដូចជាសហគមន៍ក្នុងតំបន់ ដែលជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច។ ម៉្យាងវិញទៀត ក្រុមហ៊ុនមានគោលការណ៍ច្បាស់លាស់ក្នុងការអនុវត្ត និងគោរពតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

Our Achievement