អំពីពួកយើង
ក្រុមហ៊ុន សំបូរ ម៉ាញនីង
ក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2020 ដោយ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមហ៊ុន ដោយមានការសហការ និងការជឿទុកចិត្តពីវិនិយោគិនបរទេស យើងទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម និងរុករករ៉ែស្របច្បាប់ ដែលផ្តល់ដោយក្រសួងរ៉ែ និងថាមពលកម្ពុជា ក្រសួងបរិស្ថាន ទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីលេខ 00052769។ អាជីវកម្មអារថ្មមានទីតាំងស្ថិតនៅភាគឦសានក្នុងខេត្តក្រចេះ នៃប្រទេសកម្ពុជា គ្របដណ្តប់លើផ្ទៃដីទំហំ ៤៣០ ហិកតា គឺជាអណ្តូងរ៉ែថ្មក្រានីតមួយដែលមានទំហំធំបំផុតក្នុងវិស័យអាជីវកម្មថ្មអារ នៃប្រទេសកម្ពុជា នាពេលបច្ចុបន្បន្ននេះ។ ក្នុងសង្វាក់ផលិតកម្មទាំងមូល ចាប់ពីការជីកយករ៉ែនៅនឹងកន្លែង រហូតដល់ការកែច្នៃ និងផលិតផលបញ្ចប់ យើងប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍ទំនើបៗ ដំណើរការយ៉ាងយកចិត្តទុកដាក់ និងគ្រប់គ្រងដោយក្រុមអ្នកបច្ចេកទេស និងក្រុមជំនាញ ផលិតផលិតផលថ្មក្រានីតធម្មជាតិដ៏ប្រណិត និងគុណភាពខ្ពស់ ជាមួយនឹងរោងចក្រកែច្នៃ និងសម្ភារៈបរិក្ខារដែលបានសាងសង់លើផ្ទៃដីចំនួន 13 កន្លែង។ កន្លែងយកថ្មដែលផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពដល់សង្វាក់ផលិតកម្មទាំងមូល។
